អន្តរជាតិះ- ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មានបំណងអញ្ជើញលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ចូលរួមកិច្ចប្រជុំកំពូល G20 នៅខែធ្នូនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ The Washington Post (WP) ដោយដកស្រង់ប្រភពព័ត៌មាននៅក្នុងក្រសួងការបរទេសអាមេរិក។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមមន្ត្រីរដ្ឋបាល លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា អាមេរិក នឹងស្វាគមន៍រុស្ស៊ីក្នុងការចូលរួមកិច្ចប្រជុំ G20 គ្រប់កម្រិតទាំងអស់ ប៉ុន្តែចង់ឱ្យតែក្រុងមូស្គូផ្តោតលើតែកិច្ចប្រជុំកំពូលដែលទទួលបានជោគជ័យ និងមានផលិតភាព ប៉ុណ្ណោះ។
– ទន្ទឹមនោះ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Pankin បានប្រាប់អ្នកយកព័ត៌មាននៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិថា រុស្ស៊ីត្រូវបានអញ្ជើញឱ្យចូលរួមនៅកម្រិតខ្ពស់បំផុតនៅក្នុងកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Miami រដ្ឋ Florida នៅថ្ងៃទី ១៤-១៥ ខែធ្នូ។
– ឆ្លើយតបទៅនឹងសំណួរអំពីអ្នកណានឹងតំណាងឱ្យរុស្ស៊ីនៅក្នុងកិច្ចប្រជុំកំពូល G20 នេះ លោក Pankin ឆ្លើយថា នៅមិនទាន់មានការសម្រេចជ្រើសរើសអ្នកតំណាងនៅឡើយ ពោលគឺអាចកៀកនឹងកាលបរិច្ឆេទនៃកិច្ចប្រជុំ ទើបដឹង៕
