រដ្ឋមន្ត្រីកងទ័ពជើងទឹកអាមេរិក លាលែងពីតំណែងភ្លាមៗ ដោយសារភាពមិនចុះសម្រុងគ្នា

អន្តរជាតិះ- មន្ទីរបញ្ចកោណ បានបញ្ជាក់ពីការលាលែងពីតំណែងភ្លាមៗនៃលេខាធិការកងទ័ពជើងទឹកសហរដ្ឋអាមេរិក លោក John Phelan។ នេះបើយោងតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Parnell បានបង្ហោះនៅលើ X ថា លេខាធិការកងទ័ពជើងទឹក លោក John C. Phelan នឹងត្រូវចាកចេញពីតួនាទីភ្លាមៗ។

– របាយការណ៍ដំបូង លោក មិនបានផ្តល់ហេតុផលនៃការលាលែងពីតំណែងនេះទេ។ បន្ទាប់មក ប្រមុខមន្ទីរបញ្ចកោណ អះអាងថា ដោយសារភាពមិនចុះសម្រុង។

– លើសពីនេះលោក បានបន្ថែមថា លោកអនុរដ្ឋមន្ត្រី Hung Cao នឹងក្លាយជាលេខាធិការស្តីទីនៃកងទ័ពជើងទឹក។

– លោក Phelan ដែលជាស្ថាបនិក និងជាសហស្ថាបនិកនៃក្រុមហ៊ុនវិនិយោគជាច្រើន ត្រូវបានព្រឹទ្ធសភាសម្រេចឱ្យឡើងជាលេខាធិការកងទ័ពជើងទឹក កាលថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ បន្ទាប់ពីស្បថចូលកាន់តំណែង។ លេខាធិការកងទ័ពជើងទឹក ទទួលខុសត្រូវជាពិសេសចំពោះការគាំទ្រផ្នែកភស្តុភាររបស់កងកម្លាំងកងទ័ពជើងទឹក ក៏ដូចជាចំពោះធនធានហិរញ្ញវត្ថុដែលមាននៅក្នុងដៃ។ លេខាធិការនៃកងទ័ពអាកាស កងទ័ពជើងទឹក និងកងទ័ពជើងគោក មិនមែនជាសមាជិកនៃគណៈរដ្ឋមន្ត្រីប្រធានាធិបតីទេ៕

 

 

You might like