ព្រះខ័នរាជ វាយបកតាមស្មើ Bangkok United ក្នុងជំនួបបង្គ្រប់កិច្ច Shopee Cup

កីឡាះ- ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានវាយបកតាមស្មើបាងកក យូណៃធីត ១ទល់នឹង១ ការប្រកួតប្រកួតជើងឯកក្លឹបអាស៊ីអាគ្នេយ៍ឆ្នាំ២០២៥/២៦ ASEAN Club Championship Shopee Cup ពូល B នៅពហុកីឡ​ដ្ឋាន​ Hang Day ទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីយប់មិញ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– នេះជាការប្រកួតបង្គ្រប់កិច្ចពូល B ដែលបានលើកកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ កន្លងមកនេះ។ ជំនួបនេះក្រុមបាងកក យូណៃធីត បានផ្ដើមនាំមុខមុននៅនាទីទី១៦ ប៉ុន្តែនៅពេលជិតចប់វគ្គទី១ព្រះខ័នរាជស្វាយរៀង តាមបានស្មើវិញដោយការតែតបញ្ចូលទីរបស់ខ្សែការពារ​ សារ៉េត គ្រីយ៉ា។ ចូលវគ្គទី២ ក្រុមទាំងពីរមិនអាចរកគ្រាប់បាល់បានទេ ទោះមានឱកាសរៀងៗខ្លួនជាពិសេសក្រុមព្រះខ័នរាជស្វាយរៀង។ ចប់ការប្រកួតព្រះខ័នរាជស្វារៀងប្រកួតស្មើជាមួយបាងកក យូណៃធីត ១-១។

– ក្រោយចប់ការប្រកួតព្រះខ័នរាជស្វាយរៀង ឈរលេខ៣ក្នុងពូល B ដោយមាន៨ពិន្ទុ បន្ទាប់ពីឈ្នះ២ ស្មើ២ និងចាញ់១ ខណៈបាងកក យូណៃធីត ឈរលេខ៤ មាន៥ពិន្ទុ៕

 

 

You might like