វិសាខា យកឈ្នះ អាយ អេស អាយ ៣-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ ពានសម្តេចតេជោ ថ្នាក់ជាតិ

កីឡាះ- ក្រុមម្ចាស់ផ្ទះវិសាខា បានយកឈ្នះលើក្រុមភ្ញៀវ អាយ អេស អាយ ដង្កោសែនជ័យ ដោយលទ្ធផល ៣-០ សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (ជើងទី១) នៃពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) នៅកីឡដ្ឋាន វិសាខា កាលពីយប់មិញ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ៣គ្រាប់របស់ក្លិបបាល់ទាត់វិសាខា គ្រាប់ទី១ រកបានដោយកីឡាករ Jagodinskis Vitalijs នៅនាទី២១។ គ្រាប់ទី២ បាល់ចូលខ្លួនរបស់កីឡាករអាយ អេស អាយ គឺកីឡាករ OUDA នៅនាទីទី៤៥+៥ និងគ្រាប់ចុងក្រោយរកបានដោយកីឡាករ ឡេង ណូរ៉ា នៅនាទី៦៥។

– លទ្ធផលនេះធ្វើឲ្យវិសាខា អាចមានភាគរយខ្ពស់ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ)ខណ៖ ការប្រកួតជើងទី២ នឹងធ្វើឡើងនៅកីឡដ្ឋាន ISI វិញម្ដងនាថ្ងៃទី២០ ខែឧសភា ខាងមុខ៕

 

 

You might like