អន្តរជាតិះ- លោក Amir-Saeid Iravani តំណាងអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា អ៊ីរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិកថាបន្តប្រើប្រាស់ទឹកដី និងដែនអាកាសរបស់ប្រទេសរួមមាន បារ៉ែន កាតា គុយវ៉ែត អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ដើម្បីរៀបចំផែនការ និងអនុវត្តការវាយប្រហារយោធាខុសច្បាប់ប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាម។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បានលើកឡើងក្នុងលិខិតមួយផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងក្រុមប្រឹក្សាសន្តិសុខថា ដោយផ្អែកលើការត្រួតពិនិត្យ និងការវាយតម្លៃជាបន្តបន្ទាប់ដែលធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់មើលឃើញថាសហរដ្ឋអាមេរិក បានបន្តប្រើប្រាស់ទឹកដី និងដែនអាកាសរបស់ព្រះរាជាណាចក្របារ៉ែន សម្រាប់ការរៀបចំផែនការ បំពាក់អាវុធ និងការអនុវត្តការវាយប្រហារយោធាខុសច្បាប់ប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។
– ការចោទប្រកាន់ស្រដៀងគ្នានេះ ត្រូវបានធ្វើឡើងនៅក្នុងលិខិតចំនួន ៤ ផ្សេងទៀតដែលផ្ញើទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត កាតា គុយវ៉ែត និងអេមីរ៉ាតអារ៉ាប់រួម។

– នៅក្នុងលិខិតផ្ញើទៅកាន់អេមីរ៉ាតអារ៉ាប់រួម អ៊ីរ៉ង់ ក៏បានចោទប្រកាន់រដ្ឋនេះពីបទជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងការឈ្លានពាននេះផងដែរ។ មានការអះអាងថា យន្តហោះចម្បាំង Mirage របស់កងទ័ពអាកាសអារ៉ាប់រួម រួមទាំងយន្តហោះគ្មានមនុស្សបើក Akinci និងយន្តហោះចម្បាំង F-16 មួយគ្រឿង បានរំលោភលើដែនអាកាសអ៊ីរ៉ង់ ដោយវាយប្រហារគោលដៅនៅក្នុងច្រកសមុទ្រ Hormuz និងនៅលើកោះនានា រួមទាំង Qeshm, Abu Musa និង Greater and Lesser Tunbs។
– អ៊ីរ៉ង់ ក៏បានអំពាវនាវដល់រដ្ឋទាំងអស់នេះឱ្យគោរពគោលការណ៍នៃភាពជាអ្នកជិតខាងល្អ និងទប់ស្កាត់ការអនុញ្ញាតឱ្យមានការប្រើប្រាស់ទឹកដីពួកគេបន្ថែមទៀតប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាម បើមិនដូច្នោះ ពួកគេនឹងត្រូវទទួលខុសត្រូវទាំងស្រុងចំពោះផលវិបាកនៃការរំលោភបំពានទាំងនោះ៕
