រុស្ស៊ី អះអាងថាខ្លួនក៏ជាជនរងគ្រោះពីការបិទច្រក Hormuz និងកំពង់ផែអ៊ីរ៉ង់ដែរ

អន្តរជាតិះ- អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Alexander Pankin បាននិយាយថា ការរឹតបន្តឹងការដឹកជញ្ជូនទំនិញនៅច្រកសមុទ្រ Hormuz និងការបិទផ្លូវរបស់កងទ័ពជើងទឹកអាមេរិកលើអ៊ីរ៉ង់ ក៏ជះផលប៉ះពាល់ដល់រុស្ស៊ីផងដែរ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បានប្រាប់អ្នកយកព័ត៌មានថា ជាការពិតណាស់ វាបានប៉ះពាល់ដល់មនុស្សគ្រប់គ្នា ហើយវាពិតជាមិនអាចទៅរួចដែលថារុស្ស៊ី មិនរងផលប៉ះពាល់។ រុស្ស៊ីជាអ្នកនាំចេញប្រេង ដូច្នេះការបិទផ្លូវនាវាផ្សេងៗនៅច្រកនោះនឹងធ្វើឱ្យតម្លៃឡើងខ្ពស់ហើយតម្រូវការធ្លាក់ចុះ។

– លោក បានបន្ថែមថា លើសពីនេះ យើងក៏រងគ្រោះពីព្រោះយើងត្រូវនាំចូលទំនិញជាច្រើន ស្របពេលតម្លៃឡើងថ្លៃ។

– យោងតាម លោក Pankin បានសង្កត់ធ្ងន់ថា ស្ថានភាពបច្ចុប្បន្នគឺពិបាកខ្លាំងណាស់។ វិបត្តិនេះប្រៀបដូចទៅនឹងវិបត្តិធំៗកាលពីរយៈពេល ៥០-៦០ ឆ្នាំមុន។

– គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងបន្តការបិទផ្លូវកងទ័ពជើងទឹករបស់សាធារណរដ្ឋអ៊ីស្លាមរហូតដល់ភាគីទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងចុងក្រោយ៕

 

 

You might like