អន្តរជាតិះ- ប្រេងឆៅរបស់សហរដ្ឋអាមេរិក បានកើនឡើងនៅក្នុងទីផ្សារជួញដូរ នៅថ្ងៃពុធនេះ ទោះបីជាមានការប្រកាសរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការបន្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់ក៏ដោយ ស្របពេលកិច្ចចរចាស្រពិចស្រពិល ហើយច្រកសមុទ្រ Hormuz នៅតែបិទ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ប្រេងឆៅ West Texas Intermediate បានកើនឡើងដល់ ៩០.៧០ ដុល្លារក្នុងមួយបារ៉ែល កើនឡើង ៥៩ សេន ឬ ០.៧ ភាគរយ។ ប្រេងឆៅប្រភេទ Brent បានកើនឡើងជាង ៥ ភាគរយ ស្មើនឹងជាង ៩៨,៩៧ ដុល្លារក្នុងមួយបារ៉ែល។
– ទោះជាយ៉ាងណា ការកើនឡើងគឺនៅក្រោម ១០០ ដុល្លារនៅឡើយក្នុងមួយបារ៉ែល ខណៈបទឈប់បាញ់ដែលប្រកាសដោយលោក ត្រាំ មិនទាន់មានការឆ្លើយតបពីអ៊ីរ៉ង់នៅឡើយ៕
