កីឡាះ- គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានប្រកាសនឹងចែកសំបុត្រចូលទស្សនាដោយឥតគិតថ្លៃនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២៦ សម្រាប់ទស្សនាការចាក់ផ្សាយពីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដើម្បីរម្លឹកខួបដ៏អស្ចារ្យរយៈពេល ៣ ថ្ងៃដែលកម្ពុជាទទួលរៀបចំព្រឹត្តិការណ៍កីឡាធំជាប្រវត្តិសាស្ត្រលើកដំបូងប្រកបដោយជោគជ័យ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សំបុត្រចំនួន ៥០០ សន្លឹក ចែកជូននៅរោងភាពយន្ត Sabay Cinema ផ្សារទំនើបអ៉ីអនមានជ័យ។ សំបុត្រចំនួន ២៥០ សន្លឹក ចែកជូននៅរោងភាពយន្ត Legend Cinema នៅផ្សារទំនើបអូឡាំព្យា និង សម្រាប់កីឡាករ កីឡាការិនី គ្រូបង្វឹក និងសាច់ញាតិចែកជូនដោយមានចំនួនកំណត់នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៦៕
