រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរុស្ស៊ីមកដល់កូរ៉េខាងជើងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តការ

អន្តរជាតិះ- នៅព្រឹកថ្ងៃអង្គារ អ្នកនាំពាក្យក្រសួង លោកស្រី Irina Volk រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
រុស្ស៊ី លោក Vladimir Kolokoltsev បានមកដល់កូរ៉េខាងជើងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធមិត្តទាំង២។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Volk បានសរសេរនៅលើតេឡេក្រាមថា “បញ្ហានៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ក្នុងវិស័យអនុវត្តច្បាប់នឹងត្រូវបានពិចារណា”។ និងរូបថតបង្ហាញពីរដ្ឋមន្ត្រីត្រូវបានស្វាគមន៍នៅពេលមកដល់ទីក្រុង
ព្យុងយ៉ាង។
– រុស្ស៊ី និងកូរ៉េខាងជើងបានបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធចាប់តាំងពីការឈ្លានពានរបស់ទីក្រុងមូស្គូលើអ៊ុយក្រែនក្នុងឆ្នាំ២០២២ ហើយនៅឆ្នាំ២០២៤ បានចុះហត្ថលេខាលើ “សន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាងដោយប្រធានាធិបតីរុស្ស៊ី លោកពូទីន។ កតិកាសញ្ញានេះរួមបញ្ចូលទាំងបទប្បញ្ញត្តិការពារជាតិទៅវិញទៅមក។
– ក្រោមលក្ខខណ្ឌនៃសន្ធិសញ្ញា កូរ៉េខាងជើងបានបញ្ជូនទាហានប្រហែល ១៤.០០០នាក់ ទៅចូលរួមប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ីនៅក្នុងតំបន់ Kursk ភាគខាងលិចនៃប្រទេសរុស្ស៊ី។

 

 

You might like