អ៊ីស្រាអែល និងលីបង់ ក៏ត្រៀមជួបប្រជុំគ្នាមួយថ្ងៃបន្ទាប់ពីកិច្ចចរចាអាមេរិក-អ៊ីរ៉ង់ នៅប៉ាគីស្ថានដែរ

អន្តរជាតិះ- អាជ្ញាធរអ៊ីស្រាអែល និងលីបង់ នឹងធ្វើកិច្ចចរចាដោយផ្ទាល់ជុំបន្ទាប់ នៅថ្ងៃទី ២៣ ខែមេសា នៅទីក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ Kan របស់អ៊ីស្រាអែល។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមរបាយការណ៍ បានឱ្យដឹងថា កិច្ចចរចានេះនឹងធ្វើឡើងនៅក្រសួងការបរទេសសហរដ្ឋអាមេរិក ដោយភាគីទាំង ២ នឹងត្រូវតំណាងដោយឯកអគ្គរដ្ឋទូតប្រចាំទីក្រុងវ៉ាស៊ីនតោន។

– នៅថ្ងៃទី ១៤ ខែមេសា កិច្ចចរចាដោយផ្ទាល់ជុំទីមួយរវាងអ៊ីស្រាអែល និងលីបង់ ជាលើកដំបូងក្នុងរយៈពេល ៤៣ ឆ្នាំ បានធ្វើឡើងនៅសហរដ្ឋអាមេរិក ដោយភាគីទាំងពីរក៏ត្រូវបានតំណាងដោយឯកអគ្គរដ្ឋទូតប្រចាំសហរដ្ឋអាមេរិកផងដែរ ប៉ុន្តែបានបញ្ចប់ទៅដោយមិនមានអ្វីគួរឱ្យកត់សម្គាល់នោះទេ។

– ក្រៅពីភាពតានតឹងនៅអ៊ីរ៉ង់ ក្នុងប្រទេសលីបង់ត្រូវបានគេមើលឃើញថារងការវាយប្រហារយ៉ាងចាស់ដៃពីសំណាក់អ៊ីស្រាអែលផងដែរ។ ទោះជាយ៉ាងណា ការវាយប្រហារនេះ អាជ្ញាធរក្រុងយេរូសាឡឹម អះអាងថា មិនមានបំណងអ្វីក្រៅពីកម្ចាត់ក្រុមហេសបូឡានោះទេ៕

 

 

You might like