ម្ចាស់ផ្ទះប៉ាគីស្ថាន ដាក់ពង្រាយកងរក្សាសន្តិសុខជិត ២ ម៉ឺននាក់ ត្រៀមសម្រាប់កិច្ចចរចាអាមេរិក-អ៊ីរ៉ង់ ថ្ងៃស្អែក

អន្តរជាតិះ- ការរៀបចំសម្រាប់កិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅទីក្រុងអ៊ីស្លាម៉ាបាដ បានចូលដល់ដំណាក់កាលចុងក្រោយ ហើយក្រុមគណៈប្រតិភូសហរដ្ឋអាមេរិក បានទៅដល់ទីនោះដោយសុវត្ថិភាព។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមប្រភពពីប្រទេសប៉ាគីស្ថាន បានឱ្យដឹងថា ចាប់ពីថ្ងៃអាទិត្យរហូតដល់ល្ងាចថ្ងៃចន្ទ យន្តហោះចំនួន ១១ គ្រឿងដែលដឹកមន្ត្រី យានយន្ត និងសម្ភារៈបានចុះចត។ ប្រភព ក៏បានបន្ថែមថា គណៈប្រតិភូអ៊ីរ៉ង់ អាចនឹងមកដល់ទីក្រុងអ៊ីស្លាម៉ាបាដ នៅល្ងាចថ្ងៃអង្គារនេះ។

– ការរៀបចំសម្រាប់ការចរចាជុំទីពីរនេះ មិនខុសពីជុំទីមួយប៉ុន្មានទេ ពោលគឺដើម្បីធានាសន្តិសុខ កងរក្សាសុវត្ថិភាពជាង ១៨.០០០ នាក់ ត្រូវបានដាក់ពង្រាយ។

– គួរបញ្ជាក់ថា នេះជាជុំដ៏តានតឹងមួយដែលត្រូវបានគេមើលឃើញ ហើយពិភពលោក ក៏សង្ឃឹមថាភាគីទាំង ២ នឹងសម្រេចបាននូវកិច្ចព្រមព្រៀងដែលសំខាន់មួយ បន្ទាប់ពីកិច្ចចរចានេះ៕

 

You might like