ខណៈបទឈប់បាញ់រលត់ នៅថ្ងៃស្អែក ទាំងអាមេរិក និងអ៊ីរ៉ង់ សុទ្ធតែប្រកាសត្រៀមបន្តការប្រយុទ្ធ

អន្តរជាតិះ- កងកម្លាំងយោធាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបង្ហាញពីសញ្ញាត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបន្តសង្គ្រាម ខណៈដែលកាលកំណត់បទឈប់បាញ់កាន់តែផុយស្រួយ និងកំពុងរង្គោះរង្គើ ស្របពេលកិច្ចចរចាសន្តិភាពនៅតែមិនប្រាកដប្រជា បន្ទាប់ពីមានការរឹបអូសនាវាដឹកទំនិញរបស់រដ្ឋអ៊ីស្លាមមួយគ្រឿង។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ប្រភពពីទីក្រុងវ៉ាស៊ីនតោន បានឱ្យដឹងថា អនុប្រធានាធិបតីលោក JD Vance នឹងដឹកនាំគណៈប្រតិភូទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដជាថ្មីសម្រាប់ការចរចា ដែលនឹងចាប់ផ្ដើមស្អែកនេះ ប៉ុន្តែទីក្រុងតេអេរ៉ង់មិនបានបញ្ជាក់ការចូលរួមរបស់ខ្លួនទេ ដែលនាំឱ្យកិច្ចប្រជុំនេះស្រពិចស្រពិល។

– ភាគីទាំង ២ បានចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភលើបទឈប់បាញ់ ដែលនាំឱ្យអ៊ីរ៉ង់ ទទូចថាខ្លួននឹងមិនទទួលយកការចរចាក្រោមស្រមោលនៃការគំរាមកំហែងឡើយ។

– កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបន្តគំរាមកំហែងដល់នាវាដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស ដែលសរសៃឈាមដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់ប្រេងសកលដោយគ្មានការអនុញ្ញាត ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់អ៊ីរ៉ង់ពីបទយាយីការដឹកជញ្ជូនអន្តរជាតិ៕

 

 

You might like