ភ្នំពេញ ៖- គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ១៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៧ករណី ទូទាំងប្រទេសនៅថ្ងៃទី២០ ខែមេសា ។
– ក្នុងចំណោមជនសង្ស័យចំនួន ១៧នាក់ រួមមាន ៖
+ជួញដូរ ១ករណី ឃាត់ ៣នាក់(ស្រី ១នាក់)
+ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ១១នាក់(ស្រី ០នាក់)
+ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់(ស្រី ០នាក់)។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២០ ខែមេសា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ២៨,៣០ក្រាម។
លទ្ធផលខាងលើ ៦អង្គភាព បានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៣អង្គភាព
១ / កំពង់ចាម៖ រក្សាទុក ២ករណី ឃាត់ ៨នាក់ ចាប់យកIce ៩,០៥ក្រាម។
២ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៥,១៨ក្រាម។
៣ / កណ្តាល៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
កងរាជអាវុធហត្ថ ៖ ៣អង្គភាព
១ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ១៤,០៧ក្រាម។
២ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ១នាក់។
៣ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់៕

