កីឡាះ- ការប្រកួតបាល់ទាត់ជម្រើសជើងឯកលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៥/២៦ នឹងបន្តការប្រកួតសន្សំពិន្ទុ ដំណាក់កាលទី២ សម្រាប់សប្ដាហ៍ទី២៩ក្នុងតំបន់ Top 6 និងតំបន់ Bottom-5 នៅថ្ងៃទី២៥-២៦ ខែមេសា ឆ្នាំ២០២៦ ក្រោយសម្រាកអស់មួយសប្ដាហ៍ពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ចំពោះកម្មវិធីប្រកួតនៅថ្ងៃសៅរ៍ ទី២៥ សម្រាប់តំបន់ Top 6 គឺមាន៣គូ រួមមាន៖ ព្រះខ័នរាជស្វាយរៀង ប៉ះណាហ្គាវើលដ៍ ,អង្គរថាយហ្កឺរ ប៉ះបឹងកេត និងភ្នំពេញក្រោន ប៉ះ អឹមអូអាយ កំពង់ដេវ៉ា លេងនៅម៉ោង១៨៖០០នាទីល្ងាចដូចគ្នា។ ចំណែកតំបន់ Bottom-5 នៅថ្ងៃអាទិត្យ ទី២៦ ខែមេសា គឺមានការប្រកួត ២គូ ក្នុងនោះគិរីវង់សុខសែនជ័យ ប៉ះ ISI លេងនៅម៉ោង១៥៖៤៥នាទី និងវិសាខា ជួប ឡាយហ្វខេត្តព្រះសីហនុ លេងនៅម៉ោង១៨៖០០នាទីល្ងាច។
– សូមជម្រាបថា ឆ្លងកាត់ការប្រកួត២៨សប្ដាហ៍នេះ ព្រះខ័នរាជស្វាយរៀងបានគ្រងជើងឯកលីគកំពូលកម្ពុជាហើយ ទោះនៅសល់ការប្រកួតក៏ដោយ បន្តឈរកំពូលតារាង៦៥ពិន្ទុ ខណៈក្រុមភ្នំពេញក្រោន ឈរ២លេខមាន៥០ពិន្ទុ និងអង្គរថាយហ្គឺរ ឈរ៤លេខ ៣មាន ៤៤ពិន្ទុ៕
