អ៊ីរ៉ង់ វាយប្រហារនាវាចម្បាំងអាមេរិក សងសឹកបទបញ្ជា ត្រាំ ដែល​ឱ្យ​យោធារឹបអូសនាវាខ្លួននៅអូម៉ង់

អន្តរជាតិះ- ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ដោយដកស្រង់សម្តីអ្នកនាំពាក្យរបស់ទីស្នាក់ការកណ្តាល Khatam al-Anbiya នៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានធ្វើការវាយប្រហារដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងនាវាចម្បាំងអាមេរិក ជាការឆ្លើយតបទៅនឹងការរឹបអូសនាវាមួយគ្រឿងនៅសមុទ្រអូម៉ង់ដែលជាកម្មសិទ្ធិរបស់សាធារណរដ្ឋអ៊ីស្លាម។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមអ្នកនាំពាក្យ បានលើកឡើងថា នាវាដែលយោធាអាមេរិករឹបអូសនោះធ្វើដំណើរពីប្រទេសចិនទៅកាន់ឈូងសមុទ្រអូម៉ង់ ហើយត្រូវបានរឹបអូសនៅទីនោះតែម្ដង។

– លោក បានបន្ថែមថា កងកម្លាំងអាមេរិក បានបាញ់ប្រហារប្រឆាំងនឹងនាវានេះដោយរំលោភលើបទឈប់បាញ់។ ជាការឆ្លើយតប អ៊ីរ៉ង់ បានវាយប្រហារនាវាអាមេរិកដោយយន្តហោះគ្មានមនុស្សបើក។

– គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គម Truth Social ថា នាវាដឹកទំនិញបំពាក់ទង់ជាតិអ៊ីរ៉ង់មួយគ្រឿងឈ្មោះ TOUSKA បានព្យាយាមឆ្លងកាត់តំបន់បិទខ្ទប់ផ្លូវទឹករបស់កងទ័ពជើងទឹកអាមេរិក ប៉ុន្តែត្រូវបានរារាំង។ នាវាពិឃាដបំពាក់មីស៊ីលនាំផ្លូវរបស់កងទ័ពជើងទឹកអាមេរិក USS SPRUANCE បានស្ទាក់ចាប់នាវា TOUSKA នៅក្នុងឈូងសមុទ្រអូម៉ង់ ហើយឱ្យពួកគេបញ្ឈប់សកម្មភាពនេះ៕

 

You might like