អន្តរជាតិះ- ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីរ៉ង់ មិនគួរគិតថ្លៃសម្រាប់ការឆ្លងកាត់នៃនាវាដឹកប្រេងដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ទេ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក បានបង្ហោះនៅលើ Truth Social ថាមានរបាយការណ៍ថា អ៊ីរ៉ង់ កំពុងគិតថ្លៃនាវាដឹកប្រេងដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ។ ខ្ញុំគិតថាពួកគេមិនគួរយកថ្លៃទេ ហើយប្រសិនបើពួកគេគិតថ្លៃ ពួកគេគួរតែបញ្ឈប់ឥឡូវនេះ។
– ទន្ទឹមនោះ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt ក៏បានលើកឡើងកាលពីថ្ងៃទី ៨ ខែមេសាថា សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ ដែលគិតថ្លៃសម្រាប់នាវាដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ។
– ច្រកសមុទ្រ Hormuz ត្រូវបានបើកភ្លាមៗ បន្ទាប់ពីការប្រកាសបទឈប់បាញ់រយៈពេល ២ សប្ដាហ៍ត្រូវបានប្រកាសជាផ្លូវការ កាលពីថ្ងៃពុធ កន្លងទៅដោយមានការឯកភាពពីគ្រប់ភាគីទាំងអស់៕
