ព្រះខ័នរាជ ប្រកួតស្មើជាមួយ Manila ​ក្នុងវគ្គ១/២ ជើងទី១ នៃពាន AFC Challenge League ​

កីឡាះ- ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានប្រកួតស្មើជាមួយក្រុម Manila Digger របស់ហ្វីលីពីន ដោយលទ្ធផល ១-១ ក្នុងជំនួបជើងទី១ ​វគ្គពាក់កណ្ដា លផ្ដាច់ព្រ័ត្រ (១/២) ជើងទី១ នៃពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 កាលពីយប់មិញនៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្រោមក្រសែភ្នែកអ្នកគាំទ្រផ្ទាល់ចំនួន ១៦,៦០២នាក់នេះ ត្រឹមរយៈពេល ៤នាទី ព្រះខ័នរាជ​ បានស៊ុតគ្រាប់នាំមុខក្រុមភ្ញៀវ ១គ្រាប់មុន ដោយកីឡាករ Tiago Alves ។ បន្ទាប់មកក្រុមទាំងពីរ បានព្យាយាមវាយសម្រុកគ្នាទៅវិញទៅមក រហូតដល់នាទី៨៥ ទើបកីឡាករ Pa Ousman Gai តែតបញ្ចូលទីគ្រាប់តាមស្មើឲ្យក្រុម Manila Digger ​វិញ។ លទ្ធផលនេះរក្សារហូតដល់ចប់ការប្រកួត។

– ​យ៉ាងណាមិញព្រះខ័នរាជស្វាយរៀង នឹងត្រូវធ្វើដំណើរទៅទឹកដីហ្វីលីពីនវិញម្ដង ដើម្បីជួបប្រកួតជើងទី២ ជាមួយក្រុមម្ចាស់ផ្ទះ Manila Diger នាថ្ងៃទី១៦ ខែមេសាខាងមុខ ដើម្បីកាត់សេចក្ដីក្រុមឈ្នះឡើងទៅវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ AFC Challenge League 2025/26៕

 

 

You might like