ត្រាំ ទម្លាក់ចោលការគំរាមកម្ទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ហើយយល់ព្រមបទឈប់បាញ់រយៈពេល ២សប្តាហ៍ ជាមួយអ៊ីរ៉ង់

អន្តរជាតិះ- ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហោះនៅលើបណ្ដាញ Truth Social អំពីការយល់ព្រមរបស់លោកលើបទឈប់បាញ់រយៈពេល ២ សប្តាហ៍ជាមួយអ៊ីរ៉ង់ តិចជាង ២ ម៉ោងការផុតកំណត់ការគំរាមវាយប្រហារយ៉ាងទូលំទូលាយលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បើទីក្រុងតេអេរ៉ង់មិនបើកច្រកសមុទ្រ Hormuz ឡើងវិញ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ការប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចុងក្រោយបំផុតរបស់លោក ត្រាំ នេះ គឺបន្ទាប់ពីការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរថានឹងកម្ទេចអ៊ីរ៉ង់ ប្រើពេលតែមួយយប់ប៉ុណ្ណោះ បើមិនសម្រេចបានកិច្ចព្រមព្រៀង។

– លោក ត្រាំ បានសរសេរថា “នេះនឹងក្លាយជាបទឈប់បាញ់ទ្វេភាគី”។ មូលហេតុនៃបទឈប់បាញ់ ព្រោះយើងបានសម្រេចគោលដៅ លើសពីអ្វីដែលយើងចង់បាន។

– លោក បន្តថា អ៊ីរ៉ង់បានបង្ហាញសំណើ ១០ ចំណុច ដែលខ្លួនអាចអនុវត្តបាន សម្រាប់ការចរចា ដោយបន្ថែមថា លោក ក៏រំពឹងថាកិច្ចព្រមព្រៀងមួយនឹងត្រូវបានបញ្ចប់ និងសម្រេចបាន ក្នុងអំឡុងពេលបទឈប់បាញ់រយៈពេល ២ សប្តាហ៍នេះ៕

 

 

You might like