អន្តរជាតិះ- កងទ័ពអ៊ីស្រាអែល បានរាយការណ៍ពីការបើកការវាយប្រហារថ្មីលើគោលដៅក្នុងទីក្រុងតេអេរ៉ង់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ការវាយប្រហារនេះ កំណត់គោលដៅលើទីស្នាក់ការកណ្តាលនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) រួមទាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅលើទឹកដីនៃអគ្គសេនាធិការ និងទីស្នាក់ការកណ្តាលកងទ័ពអាកាស។
– យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ IDF បានបញ្ជាក់ថា យន្តហោះអ៊ីស្រាអែល បានវាយប្រហារឃ្លាំងអាវុធដោយប្រើមីស៊ីលផ្លោង និងទីតាំងឈរជើងនៃកងមីស៊ីលដែលត្រៀមបាញ់ឆ្ពោះទៅកាន់ទឹកដីអ៊ីស្រាអែល។
– នៅថ្ងៃទី ២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ដោយវាយប្រហារទីក្រុងធំៗ រួមទាំងទីក្រុងតេអេរ៉ង់ផងដែរ។ កងឆ្មាំបដិវត្តន៍អ៊ីស្លាមបានសងសឹកដោយការវាយប្រហារយ៉ាងទូលំទូលាយលើអ៊ីស្រាអែល។ មូលដ្ឋានយោធាអាមេរិកនៅបារ៉ែន ហ្ស៊កដានី អ៊ីរ៉ាក់ កាតា គុយវ៉ែត អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីតក៏ត្រូវបានវាយប្រហារផងដែរ។
