អ៊ីរ៉ង់ ប៉ាន់ស្មានថា អាមេរិកចាយលុយអស់ជាង ៤០ ពាន់លានដុល្លារហើយ សម្រាប់ប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ា

អន្តរជាតិះ- យោងតាមកាសែត Iran War Cost Tracker បានរាយការណ៍ថា ប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ីរ៉ង់ បានធ្វើឱ្យសហរដ្ឋអាមេរិកខាតបង់ប្រាក់ជាង ៤២,១ ពាន់លានដុល្លារ មកហើយក្នុងរយៈពេល ៣៧ ថ្ងៃនៃការប្រយុទ្ធ។

– ការតាមដានពីពេលវេលាជាក់ស្តែងរបស់កាសែតនេះ គឺផ្អែកលើសេចក្តីសង្ខេបរបស់មន្ទីរបញ្ចកោណ នៅថ្ងៃទី ១០ ខែមីនា ដែលបញ្ជាក់ថាទីក្រុងវ៉ាស៊ីនតោន បានចំណាយប្រាក់ ១១,៣ ពាន់លានដុល្លារក្នុងរយៈពេល ៦ ថ្ងៃដំបូងនៃអរិភាពនៅមជ្ឈិមបូព៌ា ហើយបន្តចំណាយប្រាក់បន្ថែមប្រចាំថ្ងៃ ១ ពាន់លានដុល្លារ សម្រាប់សង្គ្រាមនេះ។

– សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ទីក្រុងធំៗរបស់អ៊ីរ៉ង់ រួមទាំងទីក្រុងតេអេរ៉ង់ ត្រូវបានវាយប្រហារ។ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានបើកការវាយប្រហារសងសឹកប្រឆាំងនឹងអ៊ីស្រាអែល និងមូលដ្ឋានយោធាអាមេរិកនៅក្នុងប្រទេសបារ៉ែន ហ្ស៊កដានី អ៊ីរ៉ាក់ កាតា គុយវ៉ែត អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត៕

 

 

You might like