លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស នៅថ្ងៃទី ៥ មេសា ចំនួន ៧ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១៩នាក់

ភ្នំពេញ៖- គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ១៩នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៧ករណី ទូទាំងប្រទេសនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ក្នុងចំណោមជនសង្ស័យចំនួន ១៩នាក់ រួមមាន ៖
+ជួញដូរ ៣ករណី ឃាត់ ១១នាក់(ស្រី ២នាក់)
+ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៨នាក់(ស្រី ០នាក់)
+ប្រើប្រាស់ ០ករណី ឃាត់ ០នាក់(ស្រី ០នាក់)
– វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៥ ខែមេសា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ២៥,៧៦ក្រាម។
-កេតាមីន(Ke)= ៣៣,៥២ក្រាម។
-អុិចស្តាសុី(mdma)= ១៣,៤៧ក្រាម។
លទ្ធផលខាងលើ ៥អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ៥អង្គភាព
១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ៨នាក់ ស្រី ២នាក់ ចាប់យកKe ៣៣,៥២ក្រាម និងMDMA ១៣,៤៧ក្រាម។
២ / កំពត៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១២,៦២ក្រាម។
៣ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៤២ក្រាម។
៤ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ១១,៧២ក្រាម។
៥ / តាកែវ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់៕

 

You might like