អន្តរជាតិះ- ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា ហាក់មិនងាយរលត់ឡើយព្រោះតែទាំងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ នៅតែដុតបញ្ឆេះស្ថានការណ៍មិនព្រមចរចាគ្នា ហើយឥឡូវ ប្រមុខសេតវិមាន ដូណាល់ ត្រាំ ទំនងជាក្តៅស្លឹកត្រចៀកខ្លាំងណាស់ ជុំវិញការបើកច្រកសមុទ្រ Hormuz ដោយលោកគំរាមថា អ៊ីរ៉ង់នឹងធ្លាក់ចូលនរក បើមិនព្រមបើកច្រកនេះទេ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ខុសពីរាល់ដង! លើកនេះប្រធានាធិបតីអាមេរិក ហាក់ដូចជាខឹងសម្បើមណាស់ ដោយលោកបង្ហោះសារលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអាទិត្យទី៥ខែមេសាឆ្នាំ២០២៦ថា៖ «ថ្ងៃអង្គារនឹងក្លាយជាថ្ងៃរោងចក្រថាមពលនិងជាថ្ងៃស្ពាន ដែលរួមបញ្ចូលគ្នាតែមួយនៅក្នុងប្រទេសអ៊ីរ៉ង់។ ជារឿងដែលមិនធ្លាប់មានពីមុនមកសោះ!!! បើកច្រកសមុទ្រហ្នឹងភ្លាម បើមិនអ៊ីចឹងទេ ពួកឯងនឹងរស់នៅក្នុងឋាននរកមិនខាន — ចាំតែមើលទៅ!»។
ទោះជាយ៉ាងណាក៏ដោយ ក្នុងកិច្ចសម្ភាសន៍ជាមួយ Fox News, លោក ត្រាំ បានលើកឡើងថា មានឱកាស ដែលភាគីទាំងពីរអាចសម្រេចបានកិច្ចព្រមព្រៀងគ្នានៅថ្ងៃចន្ទ តែបើគ្មានកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្រ្គាមក្នុងពេលឆាប់ៗទេ លោកនឹងពិចារណាលើជម្រើសកម្ទេចអ្វីៗទាំងអស់របស់អ៊ីរ៉ង់តែម្តង។
– សាររបស់លោកត្រាំ នៅលើ Truth Social (រូប៖ Truth Social)
មុននេះដែរ លោកត្រាំ បានដាក់ការគំរាមជាថ្មីដល់ភាគីអ៊ីរ៉ង់ឲ្យទទួលយកកិច្ចព្រមព្រៀងជាបន្ទាន់ មុនផុតឱសានវាទដែលលោកផ្តល់ជូន១០ថ្ងៃ។
– លោកបង្ហោះលើ Truth Social ថា អ៊ីរ៉ង់មានពេលតែ៤៨ម៉ោងទៀតប៉ុណ្ណោះដើម្បីយល់ព្រមលើកិច្ចព្រមព្រៀង ឬក៏ត្រូវបើកច្រក Hormuz។
– ក្នុងសំណេរដើម លោក ត្រាំ សរសេរថា៖ «សូមចងចាំថា នៅពេលខ្ញុំផ្តល់អ៊ីរ៉ង់រយៈពេល១០ថ្ងៃដើម្បីយល់ព្រមលើកិច្ចព្រមព្រៀង ឬក៏ត្រូវបើកច្រកហ័រមូស? ពេលវេលាជិតអស់ហើយ នៅសល់តែ៤៨ម៉ោងទៀតទេ មុនអ្វីៗទម្លាក់ពួកគេចុះទៅឋាននរក»។
– សូមជម្រាបថា ឱសានវាទ១០ថ្ងៃនោះ នឹងផុតកំណត់នៅថ្ងៃទី៦ខែមេសានេះហើយ ៕

