អន្តរជាតិះ- ទិន្នន័យតាមដានសមុទ្រ បានបង្ហាញរបាយការណ៍ កាលពីថ្ងៃសុក្រថា នាវាដឹកទូរកុងតឺន័រមួយគ្រឿងដែលគ្រប់គ្រងដោយបារាំង និងនាវាមួយទៀតដែលគ្រប់គ្រងដោយជប៉ុន លេចវត្ដមានលើកដំបូងឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលហែកហួរដោយសង្គ្រាម។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ច្រកសមុទ្រនេះ ជាផ្លូវសមុទ្រដ៏សំខាន់សម្រាប់ប្រេង និងឧស្ម័នធម្មជាតិរាវ តែត្រូវបានរារាំងស្ទើរតែទាំងស្រុងដោយសង្គ្រាមអាមេរិក និងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់។
– យោងតាមរបាយការណ៍របស់ក្រុមហ៊ុនតាមដាននាវា Marine Traffic បានបញ្ជាក់ថា នាវាទាំង ២ គ្រឿងនេះ បានឆ្លងកាត់ច្រកនេះ តាំងពីថ្ងៃព្រហស្បតិ៍។ នាវា Kribi ដែលមានទង់ជាតិម៉ាល់តា ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដឹកជញ្ជូនផ្លូវសមុទ្របារាំង CMA CGM បានឆ្លងកាត់ផ្លូវទឹកនេះ ខណៈមិនមានព័ត៌មានលម្អិតពីនាវាជប៉ុននោះទេ៕

