ភ្នំពេញ៖ យោងតាមរបាយការណ៍សរុបរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះ បានបង្ក្រាបករណី ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំដុះ ផលិតកែច្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់ ចំនួន ៦៣ករណី ឃាត់ខ្លួនក្រុមជនសង្ស័យ ១៦៩នាក់ (ស្រី ១០នាក់)។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
សមត្ថកិច្ចបានដកហូតវត្ថុតាងសរុប៖ មេតំហ្វេតាមីន(Ice)= ៦២៨,៤២ក្រាម, មេតំហ្វេតាមីន(Wy)= ១២,០ក្រាម, កេតាមីន(Ke)= ៣២,៤៦ក្រាម, អ៊ិចស្តាស៊ី(mdma)= ២០៩,១៥ក្រាម, ហេរ៉ូអ៊ីន(Heroine)= ០,៣៥ក្រាម និងគីមីផ្សំ = ១៦០៥៦,៦១ក្រាម។
ប្រភេទបទល្មើស៖
+ជួញដូរ ១១ករណី ឃាត់ខ្លួនជនសង្ស័យ ២៦នាក់(ស្រី ២នាក់)
+ដឹកជញ្ជូន រក្សាទុក ២៣ករណី ឃាត់ខ្លួនជនសង្ស័យ ៤៤នាក់(ស្រី ៤នាក់)
+ប្រើប្រាស់ ២៩ករណី ឃាត់ខ្លួនជនសង្ស័យ ៩៩នាក់(ស្រី ៤នាក់)
លទ្ធផលខាងលើ ៧អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ៧អង្គភាព
១-បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ខ្លួនជនសង្ស័យ ១នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់ ចាប់យកIce ៥,១៩ក្រាម។
២-កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ចាប់យកIce ៧,៥៧ក្រាម។
៣-សៀមរាប៖ រក្សាទុក ១ករណី ឃាត់ខ្លួនជនសង្ស័យ ២នាក់ ចាប់យកIce ១,២៩ក្រាម។
៤-ស្ទឹងត្រែង៖ រក្សាទុក ១ករណី ឃាត់ខ្លួនជនសង្ស័យ ១នាក់ និងដីកា ២ករណី ចាប់យកIce ២,២៦ក្រាម។
៥-ព្រះសីហនុ៖ ជួញដូរ ១១ករណី ឃាត់ខ្លួនជនសង្ស័យ ២៦នាក់ ស្រី ២នាក់ រក្សាទុក ១៧ករណី ឃាត់ ៣០នាក់ ស្រី ២នាក់ ប្រើប្រាស់ ២៩ករណី ឃាត់ ៩៩នាក់ ស្រី ៤នាក់ ចាប់យកIce ៥៩៩,០៤ក្រាម, Wy ១២,០ក្រាម, Ke ៣២,៤៦ក្រាម, MDMA ២០៩,១៥ក្រាម, Heroine ០,៣៥ក្រាម និងគីមីផ្សំ ១៦០៥៦,៦១ក្រាម។
៦-តាកែវ៖ រក្សាទុក ១ករណី ឃាត់ខ្លួនជនសង្ស័យ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ២,២៦ក្រាម។
៧-ប៉ៃលិន៖ រក្សាទុក ១ករណី ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ស្រី ១នាក់ ចាប់យកIce ២,២៦ក្រាម ៕

