អន្តរជាតិះ- ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន មិនមានគម្រោងស្ដារឱ្យមានការដឹកជញ្ជូនទំនិញឡើងវិញតាមច្រកសមុទ្រ Hormuz នោះទេ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា យើងនឹងដកទ័ពចេញឆាប់ៗនេះ។ ហើយប្រសិនបើប្រទេសផ្សេងទៀត ចង់ដឹកប្រេង ឬឧស្ម័នតាមច្រកសមុទ្រ Hormuz ពួកគេអាចដោះស្រាយដោយខ្លួនឯង ដោយបន្ថែមថា យើងមិនពាក់ព័ន្ធនឹងរឿងនេះទេ។
– លោក បន្តថា អ្វីដែលកើតឡើងនៅក្នុងច្រកសមុទ្រនោះ យើងនឹងមិនពាក់ព័ន្ធទៀតទេ គ្មានហេតុផលណាមួយដែលយើងត្រូវដោះស្រាយនោះទេ។
– សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ទីក្រុងធំៗរបស់អ៊ីរ៉ង់ រួមទាំងទីក្រុង Tehran ត្រូវបានវាយប្រហារ។ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានបើកការវាយប្រហារសងសឹកប្រឆាំងនឹងអ៊ីស្រាអែល និងមូលដ្ឋានយោធាអាមេរិកនៅក្នុងប្រទេសបារ៉ែន ហ្ស៊កដានី អ៊ីរ៉ាក់ កាតា គុយវ៉ែត អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត៕

