លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស នៅថ្ងៃទី ៣១ មីនា ចំនួន ១០ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣២នាក់

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣២នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១០ករណី ទូទាំងប្រទេសនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ក្នុងចំណោមជនសង្ស័យចំនួន ៣២នាក់ រួមមាន ៖
+ជួញដូរ ០ករណី ឃាត់ ០នាក់(ស្រី ០នាក់)
+ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១៥នាក់(ស្រី ០នាក់)
+ប្រើប្រាស់ ៣ករណី ឃាត់ ១៧នាក់(ស្រី ០នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣១ ខែមីនា រួមមាន ៖
–មេតំហ្វេតាមីន(Ice)= ២៤,០៥ក្រាម។

លទ្ធផលខាងលើ ៦អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ៤អង្គភាព
១ / បាត់ដំបង៖ អនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់។

២ / កំពង់ធំ៖ រកឃើញ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ១៦នាក់ ចាប់យកIce ៧,៥៧ក្រាម។

៣ / កំពត៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,២៩ក្រាម។

៤ / ត្បូងឃ្មុំ៖ រក្សាទុក ២ករណី ឃាត់ ៦នាក់ ចាប់យកIce ២,២៦ក្រាម។

PM : ២អង្គភាព
១ / កំពង់ស្ពឺ៖ រក្សាទុក ៣ករណី ឃាត់ ៧នាក់ ចាប់យកIce ១២,៩៣ក្រាម។

២ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

 

You might like