អ៊ីរ៉ង់ ឱ្យអារ៉ាប៊ីសាអូឌីត «បណ្តេញ» ទ័ពអាមេរិកចេញពីតំបន់ជាបន្ទាន់

អន្តរជាតិះ- រដ្ឋមន្ត្រីការបរទេសលោក Abbas Araghchi បាននិយាយថា ប្រទេសជិតខាងអ៊ីរ៉ង់ទាំងអស់គួរតែទទួលស្គាល់អសមត្ថភាពរបស់សហរដ្ឋអាមេរិកក្នុងការធានាសន្តិសុខសម្រាប់ពួកគេ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បានលើកឡើងថា បណ្ដាប្រទេសទាំងនោះគួរតែងាកមកគាំទ្រទីក្រុងតេអេរ៉ង់ ដែលទទូចឱ្យដកកងកម្លាំងអាមេរិកចេញពីតំបន់ជាបន្ទាន់ ជាពិសេសអារ៉ាប៊ីសាអូឌីត។

– លោក Araghchi បានបង្ហោះនៅលើ X ថា អ៊ីរ៉ង់ គោរពព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ហើយចាត់ទុកប្រទេសនេះជាបងប្អូន។ ផែនការរបស់យើងគឺសំដៅលើពួកឈ្លានពានសត្រូវ ដែលមិនផ្តល់សន្តិសុខណាមួយឱ្យអ៊ីរ៉ង់។

– គួរបញ្ជាក់ថា អាមេរិក ទើបតែបញ្ជូនទ័ពទៅមជ្ឈិមបូព៌ាបន្ថែមរាប់ពាន់នាក់ ខណៈត្រៀមសម្រាប់ប្រតិបត្តិការនៅពេលដែលកិច្ចចរចាបរាជ័យជាថ្មី៕

 

You might like