ត្រាំ៖ អាមេរិក នឹងសងកសឹកគំនុំចាស់កាលពីជិត ៥០ ឆ្នាំមុន បើអ៊ីរ៉ង់ធ្វើឱ្យកិច្ចចរចាបរាជ័យជាថ្មី

អន្តរជាតិះ- ប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក នឹងបំផ្លាញរោងចក្រថាមពល អណ្តូងប្រេង និងកោះ Kharg ទាំងអស់របស់អ៊ីរ៉ង់ នៅតំបន់ឈូងសមុទ្រ ប្រសិនបើទីក្រុងតេអេរ៉ង់ រារាំងការចរចាលើដំណោះស្រាយជាមួយសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក ត្រាំ បានបង្ហោះនៅលើ Truth Social ថា ប្រសិនបើមានហេតុផលណាមួយដែលនាំឱ្យកិច្ចព្រមព្រៀងមិនជោគជ័យ ហើយប្រសិនបើច្រកសមុទ្រ Hormuz មិនទាន់បើកទៀតនោះ យើងនឹងបង្កគ្រោះមហន្តរាយក្នុងប្រទេសអ៊ីរ៉ង់ ដោយការបំផ្ទុះ និងបំផ្លាញរោងចក្រផលិតអគ្គិសនី អណ្តូងប្រេង និងកោះ Kharg ទាំងអស់របស់ពួកគេ។

– យោងតាមប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា ផែនការនេះនឹងជាការសងសឹកការស្លាប់របស់ទាហានខ្លួន និងពលរដ្ឋអាមេរិកផ្សេងទៀត ក្រោមស្នាដៃបដិវត្តន៍អ៊ីស្លាមនៅអ៊ីរ៉ង់ ដែលកើតឡើងកាលពី ៤៧ ឆ្នាំមុន។

– ទោះជាយ៉ាងណា លោក ត្រាំ អះអាងថា ទីក្រុងវ៉ាស៊ីនតោន កំពុងចរចាជាមួយអាជ្ញាធរថ្មី និងសមហេតុផលជាងក្រៅពីមេដឹកនាំកំពូលអ៊ីរ៉ង់ ដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធនេះ។ លោកប្រធានាធិបតី បានបន្ថែមថា មាន «វឌ្ឍនភាពដ៏អស្ចារ្យ» កើតឡើងនៅក្នុងការពិភាក្សានេះ។

– ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយថា អ៊ីរ៉ង់ បានទទួលសំណើមួយពីសហរដ្ឋអាមេរិក តាមរយៈប៉ាគីស្ថាន និងអន្តរការីផ្សេងទៀត ដើម្បីធ្វើកិច្ចចរចា ប៉ុន្តែមិនមានទំនាក់ទំនងផ្ទាល់ជាមួយទីក្រុងវ៉ាស៊ីនតោនណាមួយកើតឡើងនោះទេ៕

 

 

You might like