អន្តរជាតិះ- លោក Scott Ritter អតីតអ្នកវិភាគចារកម្មកងម៉ារីនអាមេរិក និងជាអតីតអធិការអាវុធអង្គការសហប្រជាជាតិប្រចាំប្រទេសអ៊ីរ៉ាក់ បាននិយាយក្នុងបទសម្ភាសន៍មួយថា ការប្រកាសជ័យជម្នះលើអ៊ីរ៉ង់ ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឥឡូវនេះ នឹងមើលទៅខុសឆ្គងហើយពិបាកទទួលយក ប្រសិនបើក្រុងតេហេរ៉ង់ បន្តបាញ់មីស៊ីលសងសឹកលើអ៊ីស្រាអែល ឥតឈប់ឈរ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បានលើកឡើងថា ត្រាំ នឹងមិនអាចប្រកាសជ័យជម្នះបានទេ នៅពេលដែលអ៊ីរ៉ង់បដិសេធមិនទទួលស្គាល់ការបរាជ័យ។ ជាការពិតណាស់ លោក អាចប្រកាសជ័យជម្នះផ្នែកយោធាបាន ដោយលើកហេតុផលថាបាញ់ពន្លិចកងនាវាអ៊ីរ៉ង់ បំផ្ទុះអគារផ្សេងៗ។ ប៉ុន្តែបន្ទាប់ពីប្រកាសជ័យជម្នះ ប្រសិនបើនៅថ្ងៃបន្ទាប់អ៊ីរ៉ង់ បន្តបាញ់មីស៊ីលប្រឆាំងនឹងអ៊ីស្រាអែល តើវាជាជ័យជម្នះអ្វីឱ្យប្រាកដ។
– ទន្ទឹមនោះ លោក Ritter ក៏បានកត់សម្គាល់ផងដែរថា ការប្រកាសជ័យជម្នះនឹងកាន់តែពិបាកទទួលយក ប្រសិនបើច្រកសមុទ្រ Hormuz នៅតែត្រូវបានរារាំង។
– លោក បានបន្ថែមថា ជ័យជម្នះនឹងកាន់តែអាក្រក់មើលបន្ថែមទៀត ពេលដែលតម្លៃប្រេងឥន្ធនៈនៅខ្ពស់៕

