អ៊ីរ៉ង់ មិនញញើតកងម៉ារីនអាមេរិកទេ ហើយប្រកាសថាកំពុងរង់ចាំ

អន្តរជាតិះ – ប្រធានសភាអ៊ីរ៉ង់ បានព្រមានថា កងកម្លាំងប្រទេសរបស់លោកកំពុងរង់ចាំទាហានអាមេរិក ដែលទទួលរបាយការណ៍ថានឹងដាក់ពង្រាយនៅមជ្ឈិមបូព៌ាចំនួន ៣៥០០ នាក់បន្ថែមទៀត។

– លោក Mohammad Bagher Ghalibaf បាននិយាយថា “អ៊ីរ៉ង់ នឹងកំណត់គោលដៅច្បាស់ៗលើកងទ័ពអាមេរិកណាមួយដែលព្យាយាមចូលក្នុងទឹកដីអ៊ីរ៉ង់”។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ទន្ទឹមនោះ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក បាននិយាយថា ទាហាន និងកងម៉ារីនដែលទើបមកដល់ថ្មីគឺជាផ្នែកមួយនៃអង្គភាពដែលដឹកនាំដោយនាវាចម្បាំង USS Tripoli ។

– ការមកដល់នេះ បានកើតឡើងនៅពេលដែលកាសែត Washington Post រាយការណ៍ថា មន្ទីរបញ្ចកោណ កំពុងរៀបចំសម្រាប់ប្រតិបត្តិការផ្លូវគោករយៈពេលច្រើនសប្តាហ៍ប្រឆាំងអ៊ីរ៉ង់។ ទោះជាយ៉ាងណា មន្ត្រីអាមេរិក មិនទាន់បានបញ្ជាក់ថាតើកងទ័ពផ្លូវគោកនឹងត្រូវបានដាក់ពង្រាយ ឬអត់នោះទេ។

– លោក Ghalibaf បានបន្ថែមថា អាមេរិក ផ្តល់សញ្ញាចង់ចរចាជាសាធារណៈ ប៉ុន្តែបែរជាសង្ងំរៀបចំផែនការវាយប្រហារផ្លូវគោកទៅវិញ។

– គួរបញ្ជាក់ថា លោក ត្រាំ បានផ្ដល់សញ្ញាជាច្រើនអំពីការចង់បញ្ចប់សង្គ្រាម ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ប៉ុន្តែលោក ថាគោលដៅថាមពលអ៊ីរ៉ង់នៅតែសំខាន់៕

 

 

You might like