លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស នៅថ្ងៃទី ២៧ មីនា ចំនួន ២១ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៨នាក់

ភ្នំពេញ៖ – គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤៨នាក់ (ស្រី ៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២១ករណី ទូទាំងប្រទេសនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្នុងចំណោមជនសង្ស័យចំនួន ៤៨នាក់ រួមមាន ៖

+ជួញដូរ ៤ករណី ឃាត់ ១៥នាក់(ស្រី ៣នាក់)

+ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ១៨នាក់(ស្រី ០នាក់)

+បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ១នាក់(ស្រី ០នាក់)

+ប្រើប្រាស់ ៥ករណី ឃាត់ ១៤នាក់(ស្រី ១នាក់)

– វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៧ ខែមីនា រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ៣៩៤៧៣,៨៦ក្រាម។

-មេតំហ្វេតាមីន(Wy)= ៣៤៨,៤០ក្រាម។

-កេតាមីន(Ke)= ១១៥៩,៣១ក្រាម។

លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ៦អង្គភាព

១ / មន្ទីរ៖ ប្រើប្រាស់ ២ករណី ឃាត់ ១០នាក់ ស្រី ១នាក់ ចាប់យកIce ១១០៥,០ក្រាម និងWy ២៧៨១,០ក្រាម។

២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ៤,២៦ក្រាម, Wy ១៥,៦៦ក្រាម និងKe ០,៥៧ក្រាម។។

៣ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៧១ក្រាម។

៤ / កណ្តាល៖ ជួញដូរ ២ករណី ឃាត់ ៨នាក់ ស្រី ១នាក់ រក្សាទុក ៣ករណី ឃាត់ ៧នាក់ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ១នាក់ ចាប់យកIce ២៥១០៤,៩២ក្រាម។

៥ / ក្រចេះ៖ រក្សាទុក ៤ករណី ឃាត់ ៥នាក់ និងដីកា ១ករណី ចាប់យកIce ២,៨៣ក្រាម។

៦ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣៨ក្រាម៕

 

 

You might like