សង្គ្រាមអ៊ីរ៉ង់មិនទាន់ចប់ត្រឹមនេះទេ ខណៈមេទ័ពអ៊ីស្រាអែល ប្រកាសបន្ថែមល្បឿនប្រយុទ្ធ

អន្តរជាតិះ- រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានព្រមានថា កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) នឹងបង្កើនការវាយប្រហារលើអ៊ីរ៉ង់ទ្វេដង ខណៈដែលនឹងពង្រីកការវាយប្រហារតាមគោលដៅ និងតំបន់ជាច្រើនទៀត។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– កាសែត Ynet បានដកស្រង់សម្តីប្រមុខការពារជាតិអ៊ីស្រាអែលថា ការវាយប្រហាររបស់ IDF នឹងឈានដល់កម្រិតថ្មី ហើយពង្រីកកាន់តែធំជាងមុនជាការឆ្លើយតបទៅនឹងអ្វីដែលអ៊ីរ៉ង់ កំណត់គោលដៅដោយមីស៊ីលលើជនស៊ីវិល។

– យោងតាមលោក Katz បញ្ជាក់ថា អ៊ីស្រាអែល បានព្រមានសាធារណរដ្ឋអ៊ីស្លាមឱ្យឈប់បាញ់មីស៊ីលទៅលើប្រជាជនស៊ីវិលអ៊ីស្រាអែល។ លោក Katz បានបន្ថែមថា ទោះបីជាមានការព្រមានក៏ដោយ ការវាយប្រហារនៅតែបន្ត៕

 

You might like