អន្តរជាតិះ- អង្គការថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) បានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយដោយសារព័ត៌មានអ៊ីរ៉ង់ថា ទីតាំងរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr ត្រូវបានវាយប្រហារជាលើកទីបីក្នុងអំឡុងពេលសង្គ្រាម។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– AEOI បានបញ្ជាក់ថា យោងតាមការវាយតម្លៃដំបូង ការវាយប្រហារនេះមិនបានបណ្តាលឱ្យមានអ្នកស្លាប់ ឬខូចខាតសម្ភារៈណាមួយឡើយ ហើយមិនមានការរំខានដល់ផ្នែកបច្ចេកទេសណាមួយត្រូវបានរាយការណ៍នោះទេ។
– AEOI បានបន្ថែមថា រោងចក្រថាមពលបច្ចុប្បន្នកំពុងដំណើរការ ហើយមានផ្ទុកសារធាតុវិទ្យុសកម្មយ៉ាងច្រើន។ ដូច្នេះ ការខូចខាតណាមួយចំពោះរោងចក្រនេះអាចនាំឱ្យមានគ្រោះថ្នាក់នុយក្លេអ៊ែរធ្ងន់ធ្ងរដែលនឹងមានផលវិបាកដែលមិនអាចជួសជុលបានសម្រាប់តំបន់នេះ។
– សេចក្តីថ្លែងការណ៍ដដែលនេះ អះអាងថា ការវាយប្រហារនេះ ធ្វើឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
– អ៊ីរ៉ង់ បានថ្កោលទោសការវាយប្រហារលើអ្វីដែលខ្លួនពិពណ៌នាថាជា រោងចក្រនុយក្លេអ៊ែរសន្តិភាព ហើយព្រមានថាសកម្មភាពបែបនេះអាចមានផលវិបាកដ៏គ្រោះថ្នាក់ និងមិនអាចស្ដារបាន សម្រាប់សន្តិសុខ និងសុវត្ថិភាពក្នុងតំបន់ ជាពិសេសសម្រាប់ប្រទេសនានាតាមបណ្តោយឈូងសមុទ្រ។
– យោងតាម AEOI អះអាងថា រោងចក្រថាមពលនុយក្លេអ៊ែរនេះរងការវាយប្រហារលើកទី១ នៅថ្ងៃទី ២៤ និងលើកទី២ នៅថ្ងៃទី ១៧ ខែមីនា ប៉ុន្តែមិនបណ្តាលឱ្យមានអ្នកស្លាប់ និងរបួស ឬខូចខាតនោះទេ៕

