អាមេរិក ចង់បង្វែរកញ្ចប់អាវុធដែលត្រូវបញ្ជូនឱ្យអ៊ុយក្រែនទៅមជ្ឈិមបូព៌ាវិញ

អន្តរជាតិះ- ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ជាចម្បងថា ទីក្រុងវ៉ាស៊ីនតោន អាចប្រមូលកញ្ចប់អាវុធដែលគ្រោងផ្ដល់ឱ្យអ៊ុយក្រែនទៅកាន់មជ្ឈិមបូព៌ាវិញ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បានប្រាប់អ្នកយកព័ត៌មានថា មន្ទីរបញ្ចកោណ កំពុងពិចារណាថាតើគួរបង្វែរកញ្ចប់អាវុធដែលគ្រោងផ្ដល់ដល់អ៊ុយក្រែនទៅកាន់មជ្ឈិមបូព៌ា ឬអត់។

– លោក ត្រាំ បានកត់សម្គាល់ថា យើងមានគ្រាប់រំសេវយ៉ាងច្រើន ដែលបច្ចុប្បន្ន កំពុងនៅក្នុងឃ្លាំងប្រទេសដទៃទៀត ដូចជានៅប្រទេសអាល្លឺម៉ង់ និងទូទាំងទ្វីបអឺរ៉ុប។

– លោក បន្តថា យើងជួយអ៊ុយក្រែន ដោយបន្ថែមថា អតីតប្រធានាធិបតីអាមេរិក លោក Joe Biden បានផ្តល់ប្រាក់ចំនួន ៣៥០ ពាន់លានដុល្លារ ដែលជាចំនួនច្រើនលើសលប់។ មេដឹកនាំអាមេរិក បានសន្និដ្ឋានថា កញ្ចប់អាវុធ កំពុងលក់ឱ្យណាតូ ហើយពួកគេប្រហែលជាផ្តល់វាទៅឱ្យអ៊ុយក្រែន៕

 

You might like