ភ្នំពេញ៖- គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦១នាក់ (ស្រី ៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២០ករណី ទូទាំងប្រទេសនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
ក្នុងចំណោមជនសង្ស័យចំនួន ៦១នាក់ រួមមាន ៖
+ជួញដូរ ៥ករណី ឃាត់ ១១នាក់(ស្រី ២នាក់)
+ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ៣១នាក់(ស្រី ១នាក់)
+ប្រើប្រាស់ ៤ករណី ឃាត់ ១៩នាក់(ស្រី ២នាក់)
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៦ ខែមីនា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ២២៧៦,៧៩ក្រាម។
-មេតំហ្វេតាមីន(Wy)= ២៧៨១,៤៦ក្រាម។
លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ៥អង្គភាព
១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១១០៥,០ក្រាម និងWy ២៧៨១,០ក្រាម។
២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់។
៣ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១៨,៤៣ក្រាម។
៤ / កំពង់ឆ្នាំង៖ រក្សាទុក ៣ករណី ឃាត់ ៧នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១៨,១៨ក្រាម និងWy ០,៤៦ក្រាម។
៥ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៣នាក់ ស្រី ២នាក់៕
