ត្រាំ ទទួលស្គាល់ថាសង្គ្រាមអ៊ីរ៉ង់ពិតជាបង្កផលវិបាកដល់សេដ្ឋកិច្ច តែគ្មានជម្រើសទេ

អន្តរជាតិះ- ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក រំពឹងថានឹងមានផលវិបាកសេដ្ឋកិច្ចកាន់តែអាក្រក់ជាងនេះពីសង្គ្រាមនៅអ៊ីរ៉ង់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បានថ្លែងនៅក្នុងពិធីជប់លៀងរៃអង្គាសថវិកាប្រចាំឆ្នាំរបស់គណៈកម្មាធិការសភាជាតិសាធារណរដ្ឋ (NRCC) ថា យើងគ្មានជម្រើសទេ។ ប៉ុន្តែខ្ញុំគិតថាវានឹងកាន់តែអាក្រក់ទៅៗ។ ខ្ញុំគិតថាតម្លៃថាមពល តម្លៃប្រេង នឹងកើនឡើងខ្ពស់។ ខ្ញុំគិតថាទីផ្សារភាគហ៊ុននឹងធ្លាក់ចុះបន្តិច ប៉ុន្តែវាមិនសំខាន់សម្រាប់ខ្ញុំទេ។

– មេដឹកនាំអាមេរិករូបនេះ បានបន្ថែមថា អាវុធនុយក្លេអ៊ែរអ៊ីរ៉ង់គឺជាជំងឺមហារីក អ្វីដែលយើងត្រូវធ្វើគឺកម្ចាត់ជំងឺមហារីក។ យើងត្រូវតែកាត់បន្ថយជំងឺមហារីក។

– ទីភ្នាក់ងារព័ត៌មាន Bloomberg បានឲ្យដឹង កាលពីថ្ងៃពុធថា រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន កំពុងវាយតម្លៃពីរបៀបដែលការកើនឡើងនៃតម្លៃប្រេងដល់ ២០០ ដុល្លារនឹងប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិក។ បច្ចុប្បន្ននេះ តម្លៃប្រេងឆៅប្រភេទ Brent សម្រាប់ចែកចាយកំពុងឡើងដល់ប្រហែល ១០០ ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងប្រភេទ Brent បានឡើងដល់ ១៤៧ ដុល្លារក្នុងមួយបារ៉ែល។

– សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ទីក្រុងធំៗរបស់អ៊ីរ៉ង់ រួមទាំងទីក្រុងតេអេរ៉ង់ផងដែរ ត្រូវបានវាយប្រហារ៕

 

 

You might like