អន្តរជាតិះ- នាវាដឹកប្រេងឆៅរបស់ទួរគីមួយគ្រឿងដែលដឹកប្រេងចំនួន ១៤០,០០០ តោន ពីប្រទេសរុស្ស៊ីត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅក្នុងសមុទ្រខ្មៅក្បែរច្រកសមុទ្រ Bosphorus របស់ទីក្រុងអ៊ីស្តង់ប៊ុល នៅថ្ងៃព្រហស្បតិ៍នេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក NTV បានឱ្យដឹងថា នាវានេះ ដែលត្រូវបានគេស្គាល់ថា Altura រងការវាយប្រហារចម្ងាយប្រហែល ២៤ គីឡូម៉ែត្រពីច្រកសមុទ្រ Bosphorus ។

– របាយការណ៍ បានបន្ថែមថា នាវាដឹកប្រេងនោះ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
– បន្ទាប់ពីទទួលបានសញ្ញាអាសន្នពីនាវា អគ្គនាយកដ្ឋានសុវត្ថិភាពឆ្នេរសមុទ្រ និងឆ្មាំឆ្នេរសមុទ្រទួរគី បានបញ្ជូនអង្គភាពជាច្រើនទៅកាន់កន្លែងកើតហេតុ រួមទាំងនាវាឆ្លើយតបបន្ទាន់ផងដែរ។
– ទោះជាយ៉ាងណា សមាជិកនាវិកទួរគីទាំង ២៧ នាក់នៅលើនាវាគឺមានសុវត្ថិភាព ដោយគ្មានរបាយការណ៍អំពីការរងរបួសណាមួយឡើយ ដោយបន្ថែមថា ប្រតិបត្តិការសង្គ្រោះបន្ទាន់កំពុងបន្ត។
– អាជ្ញាធរទួរគី មិនទាន់បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការណាមួយបញ្ជាក់អត្តសញ្ញាណយន្តហោះគ្មានមនុស្សបើកនៅឡើយ៕
