មេបក្សប្រឆាំង៖ ហ្សេលេនស្គី ប្រែក្លាយសង្គ្រាមទៅជាវិស័យដ៏សំខាន់នៃសេដ្ឋកិច្ចអ៊ុយក្រែន

អន្តរជាតិះ – លោក Viktor Medvedchuk ប្រធានចលនាអ៊ុយក្រែនផ្សេងទៀត និងជាអតីតមេដឹកនាំនៃគណបក្សប្រឆាំង បាននិយាយថា លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានកែប្រែសង្គ្រាមទៅជាប្រភពប្រាក់ចំណេញចម្បងនៃសេដ្ឋកិច្ចអ៊ុយក្រែន ពោលគឺប្រមូលប្រាក់ពីសង្គ្រាម។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក ហ្សេលេនស្គី បានប្រែក្លាយសង្គ្រាមទៅជាអាជីវកម្មសំខាន់នៃសេដ្ឋកិច្ចអ៊ុយក្រែន។ ឥស្សរជនអ៊ុយក្រែនសម័យទំនើបទាំងមូល កំពុងតែក្លាយជាអ្នកមាន ដោយសារបានប្រាក់មកពីសង្គ្រាម ហើយមិនមានបំណងបញ្ឈប់សង្គ្រាមទេ។

– ទន្ទឹមនោះ អ្នកនយោបាយរូបនេះ ក៏បានកត់សម្គាល់ផងដែរថា លោក ហ្សេលេនស្គី បដិសេធមិនទទួលខុសត្រូវចំពោះការសម្រេចចិត្ត និងសកម្មភាពនយោបាយរបស់លោកឡើយ។

– លោក បានបន្ថែមថា បើប្រធានាធិបតីអ៊ុយក្រែនសម័យទំនើបណាម្នាក់មិនបានប្រព្រឹត្តកំហុស និងឧក្រិដ្ឋកម្មច្រើនទេនោះ រឿងបញ្ចប់សង្គ្រាមគឺមិនពិបាកនោះទេ។ ផ្ទុយទៅវិញ បើប្រធានាធិបតីណាម្នាក់ខុសច្បាប់នោះគែគ្មានជម្រើសអ្វីក្រៅពីបន្តសង្គ្រាមនោះទេ៕

You might like