អន្តរជាតិះ- អគ្គសេនាធិការអ៊ីរ៉ង់លោក Mohammad Hossein Bagheri បាននិយាយថា វាចាំបាច់ដែលត្រូវបង្កើតសម្ព័ន្ធភាពនៃរដ្ឋនានា ដើម្បីធានាសន្តិសុខ និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ា ដោយគ្មានការចូលរួមពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក Bagheri បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នេះជាពេលវេលា ដើម្បីបង្កើតសហភាពនៃរដ្ឋនានា ដើម្បីធានាសន្តិសុខ និងកិច្ចសហប្រតិបត្តិការយោធានៅក្នុងតំបន់ ដោយគ្មានការចូលរួមពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ ពួកគេ មិនត្រូវការការជ្រៀតជ្រែក ឬការធានាសន្តិសុខពីប្រទេសដែលមិនស្ថិតក្នុងតំបន់នោះទេ។
– យោងតាមលោក បានបន្ថែមថា ប្រទេសនានាក្នុងតំបន់មិនត្រូវការមូលដ្ឋានទ័ពរដ្ឋផ្សេងៗមកធានាសន្តិសុខនោះទេ ពោលគឺមិនពឹងផ្អែកលើទីតាំងទាំងនោះទេ៕
