អន្តរជាតិះ- ប្រេងឆៅ Brent បានធ្លាក់ចុះជិត ៦ ភាគរយ នៅថ្ងៃពុធនេះ បន្ទាប់ពីមានរបាយការណ៍ថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ផ្ញើសំណើសន្តិភាព ១៥ ចំណុចទៅកាន់ប្រទេសអ៊ីរ៉ង់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ប្រេងឆៅ Brent មួយបារ៉ែល បានធ្លាក់ចុះ ៥,៩២ ភាគរយ នៅត្រឹម ៩៨,៣០ ដុល្លារអាមេរិក។ ប្រេង West Texas Intermediate បានធ្លាក់ចុះ ៥,០១ ភាគរយនៅត្រឹម ៨៧,៧២ ដុល្លារអាមេរិក មួយបារ៉ែល។
– លោក ត្រាំ បានផ្ញើសំណើសន្តិភាពមួយទៅកាន់ប្រទេសអ៊ីរ៉ង់ ខណៈដែលលោក បានសម្តែងសុទិដ្ឋិនិយម កាលពីថ្ងៃអង្គារ ក្នុងការបញ្ចប់សង្គ្រាមជិតមួយខែនេះ។ ទីក្រុងតេអេរ៉ង់បានប្រកាសថា ខ្លួននឹងអនុញ្ញាតឱ្យនាវាប្រេងមិនមែនសត្រូវឆ្លងកាត់ច្រកសមុទ្រ Hormuz ដ៏សំខាន់៕

