អ៊ីរ៉ង់ បដិសេធមិនបានចរចាជាមួយអាមេរិក តែ ត្រាំ ប្រាប់អ្នកកាសែតហូរហែថាភាគីទាំង២ ពិភាក្សាគ្នា

អន្តរជាតិះ- អ៊ីរ៉ង់ បានបដិសេធជុំវិញរបាយការណ៍ដែលថាខ្លួនបានចូលរួមក្នុងការចរចាជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានពន្យារពេលការគំរាមកំហែងវាយប្រហារបណ្តាញអគ្គិសនីក្រុងតេហេរ៉ង់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ការពន្យារពេលនេះ គឺដោយសារតែអ្វីដែលលោក បានពិពណ៌នាថា ការចរចារវាងមន្ត្រីអាមេរិក និងអ៊ីរ៉ង់ មានភាពវិជ្ជមាន។

– ទន្ទឹមនោះ មន្ត្រីប៉ាគីស្ថានម្នាក់ បានប្រាប់ឱ្យដឹងថា ការចរចាដោយផ្ទាល់លើការបញ្ចប់សង្គ្រាម អាចត្រូវបានធ្វើឡើងនៅទីក្រុងអ៊ីស្លាម៉ាបាដឆាប់ៗ នៅក្នុងសប្តាហ៍នេះ។

– លោក ត្រាំ បានផ្ដល់បទសម្ភាស៍ និងបង្ហោះនៅលើ Truth Social ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើការសន្ទនា «ដ៏ល្អ និងមានផលិតភាព» អំពីដំណោះស្រាយពេញលេញនៃអរិភាពនៅមជ្ឈិមបូព៌ា។

– ជាលទ្ធផល លោក បាននិយាយថា លោក ពន្យារពេលផែនការវាយប្រហារបណ្តាញថាមពលរបស់អ៊ីរ៉ង់រយៈពេល ៥ ថ្ងៃ។ ការប្រកាសរបស់លោកបានធ្វើឱ្យតម្លៃភាគហ៊ុនឡើងថ្លៃ និងតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំងដល់ក្រោម ១០០ ដុល្លារអាមេរិក ក្នុងមួយបារ៉ែល៕

 

 

You might like