អន្តរជាតិះ- អ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថាន លោក Tahir Hussain Andrabi បានប្រាប់ឱ្យដឹងថា អាជ្ញាធរក្រុងអ៊ីស្លាម៉ាបាដ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ប្រសិនបើមានការយល់ព្រម។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក Andrabi បាននិយាយ នៅក្នុងបទសម្ភាសន៍មួយថា ប្រសិនបើភាគីទាំងពីរយល់ព្រម ប៉ាគីស្ថាន ត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចា។

– យោងតាមរបាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែលម្នាក់ បាននិយាយថា កិច្ចប្រជុំរវាងតំណាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចនឹងធ្វើឡើង នៅក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថាន។
– ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់ នឹងមិនបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាជាមួយទីក្រុងវ៉ាស៊ីនតោនទេ។
– គួរបញ្ជាក់ថា អ៊ីរ៉ង់ បានប្រកាសកាលពីពេលកន្លងទៅថានឹងឈប់ចរចាជាមួយអាមេរិក ដោយសារតែការបើកការវាយប្រហារផ្សេងៗដែលរួមដៃជាមួយអ៊ីស្រាអែល៕
