ត្រាំ ថាអាមេរិក កំពុងទាក់ទងជាមួយបុគ្គលកំពូលអ៊ីរ៉ង់ម្នាក់ តែមិនមែនជាមេដឹកនាំកំពូលទេ

អន្តរជាតិះ- លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក កំពុងទាក់ទងជាមួយឥស្សរជនសំខាន់ម្នាក់នៅក្នុងប្រទេសអ៊ីរ៉ង់ ប៉ុន្តែមិនមែនជាមេដឹកនាំកំពូលថ្មីនៃសាធារណរដ្ឋអ៊ីស្លាមលោក Ayatollah Mojtaba Khamenei ទេ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– មេដឹកនាំអាមេរិករូបនេះ បានប្រាប់អ្នកសារព័ត៌មានថា យើងបានពិភាក្សាគ្នា តាំងពីថ្ងៃអាទិត្យ ហើយនឹងបន្តតាមរយៈទូរស័ព្ទ ព្រោះពិបាករកប្រទេសសម្រាប់កិច្ចប្រជុំផ្ទាល់។ ទោះជាយ៉ាងណា ប្រទេសទាំង ២ អាចនឹងជួបគ្នាឆាប់ៗ ក្នុងកិច្ចប្រជុំផ្ទាល់។

– នៅពេលត្រូវបានសួរឱ្យបញ្ជាក់ថាសហរដ្ឋអាមេរិក កំពុងចរចាជាមួយអ្នកណា លោកបានឆ្លើយថា “មនុស្សកំពូលម្នាក់”។ លោកប្រធានាធិបតី បានបន្ថែមថា យើងកំពុងដោះស្រាយជាមួយបុរសដែលខ្ញុំជឿថាជាបុគ្គលដែលគួរឱ្យគោរពបំផុត។

– លោក បានបន្ថែមថា គ្មាននរណាម្នាក់ទទួលស្គាល់មេដឹកនាំកំពូលទីពីរអ៊ីរ៉ង់ទេ។ យើងមិនដឹងថាគាត់នៅរស់ឬអត់ទេ៕

 

 

You might like