អ៊ីរ៉ង់ ទារសំណងពីអាមេរិក និងអ៊ីស្រាអែល ថ្លៃខូចខាតទីតាំងនុ​យ​ក្លេអ៊ែរ

អន្តរជាតិះ- រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានរិះគន់ការវាយប្រហារថ្មីៗរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ថាជាការរំលោភលើច្បាប់អន្តរជាតិ ដោយអំពាវនាវឱ្យអង្គការសហប្រជាជាតិ មានជំហររឹងមាំលើបញ្ហានេះ និងទាមទារឱ្យភាគី ផ្តល់សំណងសម្រាប់ការខូចខាត។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– នៅក្នុងលិខិតមួយផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres មានខ្លឹមសារថា ការវាយប្រហារលើទីតាំងនុយក្លេអ៊ែរស៊ីវិលនៅ Natanz និងនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr គឺជា “ការរំលោភលើគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងលក្ខន្តិកៈរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ”។

– លោក Araghchi បានព្រមានថា ការវាយប្រហារលើទីតាំងនុយក្លេអ៊ែរបង្ក “ហានិភ័យនៃការបញ្ចេញសារធាតុវិទ្យុសកម្ម ដែលតំណាងឱ្យការគំរាមកំហែងធ្ងន់ធ្ងរដល់ប្រជាជនស៊ីវិល និងបរិស្ថាន”។

– ទន្ទឹមនោះ លោក ក៏បានរិះគន់ការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ថាជា «ទង្វើឈ្លានពាន»។

– លោក បានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានកាតព្វកិច្ចផ្លូវច្បាប់យ៉ាងច្បាស់លាស់ក្នុងការធ្វើសកម្មភាពភ្លាមៗ និងម៉ឺងម៉ាត់ ដើម្បីថ្កោលទោសការឈ្លានពាននេះ និងបង្ខំឱ្យពួកឈ្លានពានបញ្ឈប់ការវាយប្រហារខុសច្បាប់ទាំងអស់របស់ពួកគេជាបន្ទាន់ និងធ្វើការសងជំងឺចិត្ត និងសំណងពេញលេញ សម្រាប់ការខូចខាតដែលពួកគេបង្កឡើង រួមទាំងរោងចក្រ និងការដំឡើងនុយក្លេអ៊ែរដោយសន្តិវិធីរបស់អ៊ីរ៉ង់៕

 

You might like