អ៊ីស្រាអែល ថាសង្គ្រាមជាមួយរបបអ៊ីរ៉ង់អាចនៅយូរទៀត

អន្តរជាតិះ- អ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយ កាលពីថ្ងៃអាទិត្យថា ការប្រយុទ្ធប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ រួមទាំងពួកហេសបូឡា ប្រហែលជាមានរយៈពេល «ច្រើនសប្តាហ៍» ទៀត ខណៈដែលសង្គ្រាមអូសបន្លាយចូលដល់ ២៣ ថ្ងៃ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– អ្នកនាំពាក្យយោធា លោក Effie Defrin បានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មានមួយថា ការប្រយុទ្ធប្រឆាំងនឹងអ៊ីរ៉ង់ និងហេសបូឡាត្រូវបានគេរំពឹងទុកថានឹងមានរយៈពេលច្រើនសប្តាហ៍ទៀត។

– លោក បានបន្ថែមថា កងទ័ពអាកាស កំពុងធ្វើប្រតិបត្តិការឥតឈប់ឈរ ដោយបន្ថែមថា ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការរួមគ្នាជាមួយសហរដ្ឋអាមេរិក នៅថ្ងៃទី ២៨ ខែកុម្ភៈ អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកជាង ១០.០០០ គ្រាប់ទៅលើ «គោលដៅរាប់ពាន់» នៅទូទាំងប្រទេសអ៊ីរ៉ង់។

– លោក បន្តថា យើងបន្តវាយប្រហារជាប្រព័ន្ធលើហេដ្ឋារចនាសម្ព័ន្ធ និងមេបញ្ជាការទាំងអស់របស់របបនេះ៕

 

 

You might like