លីគកំពូលកម្ពុជា តំបន់ Bottom-5 ល្ងាចនេះ មាន២គូ ក្នុងនោះគីរីវង់ជួបវិសាខា

កីឡាះ- ការប្រកួតបាល់ទាត់ជម្រើសជើងឯកលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៥/២៦ នឹងបន្ដការប្រកួតសន្សំពិន្ទុ ដំណាក់កាលទី២ សម្រាប់សប្ដាហ៍ទី២៦ ក្នុង​ តំបន់ Bottom-5 នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ នេះ មាន២គគឺ ក្រុមគីរីវង់សុខសែនជ័យ ទទួលក្រុម វិសាខា លេងនៅម៉ោង១៥៖៤៥នាទីរសៀល និង កងយោធពលខេមរភូមិន្ទ ប៉ះ ISI ដង្កោសែនជ័យ លេងនៅម៉ោង១៨៖០០នាទីល្ងាច។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ដោយឡែកចំណាត់ថ្នាក់ក្រុមតំបន់ Bottom-5 ​វិញ ក្រុមវិសាខា ឈរលេខ៧ មាន ៣៥ពិន្ទុ, គិរីវង់សុខសែនជ័យ មាន២០ពិន្ទុ ​,កងយោធពលខេមរភូមិន្ទ មាន ១៧ពិន្ទុ គ្រាដែលក្រុមឡាយហ្វខេត្តព្រះសីហនុ មាន១៣ពិន្ទុ លើ​ក្រុមបាតតារាង ISI ដង្កោសែនជ័យ មាន ១២ពិន្ទុ៕

 

You might like