ណេតាន់យ៉ាហ៊ូ ថាអ៊ីរ៉ង់ អស់សមត្ថភាពចម្រាញ់អ៊ុយរ៉ាញ៉ូម និងផលិតមីស៊ីលហើយ

អន្តរជាតិះ- នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រាប់អ្នកសារព័ត៌មានថា ការវាយប្រហាររយៈពេល ២០ ថ្ងៃលើអ៊ីរ៉ង់ ទីក្រុងយេរូសាឡឹម បានដកហូតសមត្ថភាពរបស់ពួកគេក្នុងការចម្រាញ់ជាតិអ៊ុយរ៉ាញ៉ូម និងផលិតមីស៊ីលទាំងស្រុង។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បាននិយាយថា ឥឡូវនេះ បន្ទាប់ពី ២០ ថ្ងៃ ខ្ញុំអាចប្រាប់បានថា អ៊ីរ៉ង់ គ្មានសមត្ថភាពចម្រាញ់ជាតិអ៊ុយរ៉ាញ៉ូមទៀតទេ ហើយក៏មិនមានសមត្ថភាពក្នុងការផលិតមីស៊ីលផ្លោងផងដែរ។ យើងនឹងបន្តកំទេចសមត្ថភាពទាំងនេះ។ យើងនឹងបន្តកំទេចពួកវារហូតដល់ក្លាយជាផេះ។

– ទន្ទឹមនោះ លោក បានសង្កត់ធ្ងន់ថា ឃ្លាំងអាវុធមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ កំពុងត្រូវបានបំផ្លាញយ៉ាងខ្លាំង។ ជើងទម្របាញ់មីស៊ីលរាប់រយត្រូវបានបំផ្លាញ ឃ្លាំងមីស៊ីលរបស់ពួកគេកំពុងត្រូវបានវាយប្រហារយ៉ាងខ្លាំង ហើយឧស្សាហកម្មដែលផលិតវាក៏រងការវាយប្រហារដូចគ្នា៕

 

You might like