ស្ថាប័នតុលាការ និងក្រសួងយុត្តិធម៌អ៊ីរ៉ង់ រងការវាយប្រហារសម្លាប់មនុស្ស និងរបួសសរុបជាង ៦០នាក់

អន្តរជាតិះ- នៅភាគខាងត្បូង និងនិរតីប្រទេសអ៊ីរ៉ង់ កំពុងរងការវាយប្រហារគួរសមពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល សំដៅលើអគារតុលាការមួយកន្លែងក្នុងខេត្ត Fars ភាគខាងត្បូងប្រទេសអ៊ីរ៉ង់ បានបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ កាលពីថ្ងៃពុធ។

– ទីភ្នាក់ងារសារព័ត៌មាន Fars បានរាយការណ៍ថា ការវាយប្រហារនេះ កើតឡើងក្នុងអំឡុងពេលដែលស្ថាប័ននេះកំពុងដំណើរការធម្មតា ខណៈចំនួនពិតប្រាកដនៃអ្នកស្លាប់ និងរបួសមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។

– ដោយឡែក ការវាយប្រហារដាច់ដោយឡែក ដែលសំដៅអគារក្រសួងយុត្តិធម៌មួយកន្លែងនៅភាគនិរតីប្រទេសអ៊ីរ៉ង បានសម្លាប់មនុស្ស ១៤នាក់ និងរងរបួស ៥០នាក់៕

 

 

You might like