រកឃើញបេក្ខភាពឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ថ្នាក់ជាតិហើយ

កីឡាះ- ការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) បានរកឃើញបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ រួមមាន ព្រះខ័នរាជស្វាយរៀង ,ISI ដង្កោសែនជ័យ,បឹងកេត និងវិសាខា។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– មុនឡើងវគ្គនេះព្រះខ័នរាជស្វាយរៀង បានវាយបកឈ្នះក្រុមគិរីវង់សុខសែនជ័យ ៤-១ ក្នុងជំនួបជើងទី២ នៃវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីជើងទី១ ស្វាយរៀងចាញ់ ២-១ ។ ដដូច្នេះសរុបទាំង២ជើង ស្វាយរៀង ឈ្នះ ៥-៣ ស្របពេលក្រុម ISI ដង្កោសែនជ័យ បានទម្លាក់ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន គួរភ្ញាក់ផ្អើល សរុបលទ្ធផលទាំង ២ជើង ISI បានឈ្នះភ្នំពេញក្រោន ៤-២ ។ ចំណែកបឹងកេត យកឈ្នះទៅលើកងយោធពលខេមរភូមិន្ទ ដោយលទ្ធផលសរុបទាំងពីរជើង ៤-០ និងវិសាខា ទទួលជ័យជម្នះទៅលើណាហ្គាវើលដ៍ ដោយលទ្ធផលសរុបទាំងពីរជើងផងដែរនោះគឺ ៦-២ ។

– ដូច្នេះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ថ្នាក់ជាតិ គឺបឹងកេត​ ​ប៉ះ ព្រះ​ខ័នរាជ​ស្វាយរៀង និង ISI ដង្កោ​សែន​ជ័យ ជួប វិសាខា ខណៈ​ការប្រកួត គ្រោងធ្វើឡើង ២ជើង នាថ្ងៃទី២២ និងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខ៕

 

 

You might like