អន្តរជាតិះ- ការប៉ាន់ស្មានរបស់អ្នកជំនាញការចំណាយយោធា បាននិយាយថា ការចំណាយលើយុទ្ធនាការយោធាបច្ចុប្បន្នរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ អាចឈានរហូតដល់ទ្រីលានដុល្លារ ប្រសិនបើការប្រយុទ្ធនៅតែបន្ត។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមមន្ទីរបញ្ចកោណ បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានចំណាយប្រហែលប្រាក់ ១១,៣ ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ដំបូងនៃសង្គ្រាមរបស់ខ្លួនលើអ៊ីរ៉ង់។
– ទន្ទឹមនោះ ទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ គឺលោក Kevin Hassett ក៏បានប៉ាន់ស្មានថា មានចំនួន ១២ ពាន់លានដុល្លារ។
– ដោយឡែកអ្នកវិភាគ បាននិយាយថា អាមេរិក ចំណាយយ៉ាងហោចណាស់ពី ១ ពាន់លានដុល្លារ ទៅ ២ ពាន់លានដុល្លារ ក្នុងមួយថ្ងៃៗ ឬប្រហែល ១១.៥០០ ដុល្លារ ទៅ ២៣.០០០ ដុល្លារក្នុងមួយវិនាទី ដោយបន្ថែមថា ការចំណាយអាចកើនឡើងដល់មួយភាគបួនទ្រីលានដុល្លារ ឬច្រើនជាងនេះក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ៕
